នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំផ្ទៀងផ្ទាត់របាយការណ៍អនុវត្តថវិកាប្រចាំឆ្នាំ២០២៣ នៃអង្គភាពថវិកា នៃ កសហវ. ដឹកនាំលោក អ៊ុក សុផា អគ្គលេខាធិការរង តំណាងឯកឧត្តមអគ្គលេខាធិការ, និងលោក សាយ អ៊ាន ប្រធាននាយកដ្ឋានផែនការថវិកា ដោយមានការចូលរួមពីតំណាងក្រុមការងារថវិកា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, អង្គភាពសវនកម្មផ្ទៃក្នុង នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, និយ័តករធានារ៉ាប់រងកម្ពុជា, និយ័តករគណនេយ្យនិងសវនកម្ម, និងអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ។